ប្ដូរភាសា :

ព័ត៌មាន និង​ព្រឹត្តិការណ៍

ឯកឧត្តម កើត រិទ្ធ អញ្ជើញដឹកនាំថ្នាក់ដឹកនាំ និងក្រុមការងារពាក់ព័ន្ធ ធ្វើវិបស្សនាលើកទី៣ ដើម្បីបន្តពិនិត្យ ពិភាក្សា និងរៀបចំឯកសារកែទម្រង់ប្រព័ន្ធយុត្តិធម៌

    រាជធានីភ្នំពេញ៖ ឯកឧត្តម កើត រិទ្ធ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ បានអញ្ជើញដឹកនាំថ្នាក់ដឹកនាំ និងក្រុមការងារដែលមានការពាក់ព័ន្ធ ធ្វើវិបស្សនាលើកទី៣ ដើម្បីបន្តពិនិត្យ ពិភាក្សា និងរៀបចំឯកសារកែទម្រង់ប្រព័ន្ធយុត្តិធម៌។ ការធ្វើវិបស្សនាលើកទី៣ នេះ ត្រូវបានរៀបចំឡើងនៅថ្ងៃទី១៦ និងថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២៣ នៅបណ្ឌិត្យសភាភូមិន្ទយុត្តិធម៌កម្ពុជា ដើម្បីបន្តរៀបចំឯកសារយុទ្ធសាស្ត្រសម្រាប់ការងារកែទម្រង់ច្បាប់ និងប្រព័ន្ធយុត្តិធម៌ ដែលជាផែនទីចង្អុលផ្លូវសម្រាប់អនុវត្តការងារកែទម្រង់ប្រព័ន្ធយុត្តិធម៌ប្រកបដោយប្រសិទ្ធភាព និងទទួលបានលទ្ធផលតាមការគ្រោងទុក។