នារសៀលថ្ងៃពុធ ១៥រោច ខែទុតិយាសាឍ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២៣ វេលាម៉ោង ៣:០០នាទី ឯកឧត្ដម សួន វិសាល រដ្ឋលេខាធិការក្រសួងយុត្តិធម៌ បានដឹកនាំប្រតិភូក្រសួងយុត្តិធម៌ ជួបប្រជុំសំណេះសំណាលជាមួយមន្ត្រី ក្រឡាបញ្ជី ដោយមានការចូលរួមពីថ្នាក់ដឹកនាំ និងមន្រ្តីតុលាការ នៃសាលាដំបូង និងអយ្យការអមសាលាដំបូងខេត្តឧត្តរមានជ័យ។ កិច្ចប្រជុំសំណេះសំណាលនេះមានការចូលរួមជាគណៈអធិបតីពី ឯកឧត្តម អ៊ុ ចាន់ថុល ប្រធានសាលាដំបូងខេត្ត ឧត្តរមានជ័យ ឯកឧត្តម តូច សុភក្តី ព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងខេត្តឧត្តរមានជ័យ លោក ទិត សារឿន អគ្គនាយករងនៃអគ្គនាយកដ្ឋានកិច្ចការរដ្ឋបាលតុលាការ លោកស្រី ស្មាន់ វណ្ណធីតា ប្រធាននាយកដ្ឋានក្រឡាបញ្ជី ឯកឧត្តម ទួន សុខុន ទីប្រឹក្សាអម និងសហការីនៃក្រសួងយុត្តិធម៌ លោកប្រធានលេខាធិការដ្ឋានរដ្ឋបាលសាលាដំបូង លោក លោកស្រី និងមន្ត្រី ក្រឡាបញ្ជី សរុបចំនួន៥០រូប និងមានរបៀបវារៈចំនួន៤ដូចខាងក្រោម៖
១. ការពិនិត្យវឌ្ឍនភាពការងារ
២. បញ្ហាប្រឈម
៣. សំណូមពរ និង ៤. យន្តការដោះស្រាយចំពោះសំណូមពរ ជំនួបនេះ ស្ថិតក្រោមកិច្ចស្វាគមន៍យ៉ាងកក់ក្តៅ និងបរិយាកាសដ៏ស្និទស្នាល រីករាយយ៉ាងក្រៃលែង និងទទួលបានលទ្ធផលជាផ្លែផ្កាលើសពីការរំពឹងទុក។