ប្ដូរភាសា :

ព័ត៌មាន និង​ព្រឹត្តិការណ៍

ឯកឧត្តមបណ្ឌិត ខាន់ វណ្ណ: រដ្ឋលេខាធិការក្រសួងយុត្តិធម៌ បានដឹកនាំកិច្ចប្រជុំពិនិត្យ និងពិភាក្សា លើសេចក្តីព្រាងអនុក្រឹត្យស្តីពីប្រាក់បេសកកម្មនៅក្នុងនិងក្រៅប្រទេសរបស់ចៅក្រម និងព្រះរាជអាជ្ញា

   នារសៀលថ្ងៃអង្គារ ១៤រោច ខែទុតិយាសាឍ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៣ ឯកឧត្តមបណ្ឌិត ខាន់ វណ្ណ: រដ្ឋលេខាធិការក្រសួងយុត្តិធម៌ និងជាអនុប្រធានលេខាធិការដ្ឋានអចិន្ត្រៃយ៍កំណែទម្រង់ច្បាប់ និងប្រព័ន្ធយុត្តិធម៌បានដឹកនាំកិច្ចប្រជុំពិនិត្យ និងពិភាក្សាលើសេចក្តីព្រាងអនុក្រឹត្យស្តីពីប្រាក់បេសកម្មក្នុង និងក្រៅប្រទេសរបស់ចៅក្រម និងព្រះរាជអជ្ញា។ កិច្ចប្រជុំនេះមានការអញ្ជើញចូលរួមពីតំណាងអគ្គលេខាធិការដ្ឋានក្រសួងយុត្តិធម៌, អគ្គនាយកដ្ឋានកិច្ចការរដ្ឋបាលតុលាការ និងអគ្គលេខាធិការដ្ឋាន នៃឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រម រួមទាំងមន្ត្រីពាក់ព័ន្ធមួយចំនួនទៀតនៅសាលប្រជុំទីស្តីការក្រសួងយុត្តិធម៌។