ប្ដូរភាសា :

ព័ត៌មាន និង​ព្រឹត្តិការណ៍

ឯកឧត្តម កើត រិទ្ធ អញ្ជើញដឹកនាំថ្នាក់ដឹកនាំ និងមន្ត្រីរាជការក្រសួងយុត្តិធម៌ និងក្រុមការងារពាក់ព័ន្ធ ធ្វើវិបស្សនាដើម្បីពិនិត្យ ពិភាក្សា និងរៀបចំផែនការយុទ្ធសាស្រ្តកែទម្រង់ច្បាប់ និងប្រព័ន្ធយុត្តិធម៌

    ខេត្តកំពង់ឆ្នាំង៖ ឯកឧត្តម កើត រិទ្ធ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ បានអញ្ជើញដឹកនាំថ្នាក់ដឹកនាំ និងមន្ត្រីរាជការក្រសួងយុត្តិធម៌ និងក្រុមការងារលេខាធិការដ្ឋានអចិន្ត្រៃយ៍នៃគណៈកម្មាធិការដឹកនាំកែទម្រង់ច្បាប់និងប្រព័ន្ធយុត្តិធម៌ ធ្វើវិបស្សនាដើម្បីពិនិត្យ ពិភាក្សា និងរៀបចំផែនការយុទ្ធសាស្រ្តកែទម្រង់ច្បាប់និងប្រព័ន្ធយុត្តិធម៌។ ការធ្វើវិបស្សនានេះត្រូវបានរៀបចំឡើងនៅថ្ងៃទី១៨ និងព្រឹកថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២៣ នេះ នៅហ្វាមហៅស៍ រីស្សត និងស៉្បា ស្ថិតក្នុងស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង។

    ការធ្វើវិបស្សនានេះ ត្រូវបានរៀបចំឡើង ដើម្បីអនុញ្ញាតឱ្យថ្នាក់ដឹកនាំ និងមន្ត្រីរាជការដែលពាក់ព័ន្ធនឹងការតាក់តែងផែនការយុទ្ធសាស្រ្តកែទម្រង់ច្បាប់ និងប្រព័ន្ធយុត្តិធម៌ អាចដកឃ្លាពីការងារមមាញឹកប្រចាំថ្ងៃក្នុងតួនាទីរបស់ខ្លួន ដោយប្រមូលផ្តុំបញ្ញាញាណ និងផ្តោតការយកចិត្តទុកដាក់គិតគូរ និងរៀបចំឯកសារជាយុទ្ធសាស្ត្រសម្រាប់ការងារកែទម្រង់ច្បាប់ និងប្រព័ន្ធយុត្តិធម៌ ដែលជាផែនទីចង្អុលផ្លូវសម្រាប់អនុវត្តការងារកែទម្រង់ច្បាប់ និងប្រព័ន្ធយុត្តិធម៌ ឱ្យបានគ្រប់ជ្រុងជ្រោយ និងឆ្លើយតបទៅនឹងតម្រូវការចាំបាច់ជាក់ស្តែងក្នុងវិស័យនេះ។