នាថ្ងៃអាទិត្យ ៨រោច ខែជេស្ឋ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៣ ឯកឧត្តម អ៊ូ រ៉ាស៊ី រដ្ឋលេខាធិការ ក្រសួងយុត្តិធម៌ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តមរដ្ឋមន្រ្តីក្រសួងយុត្តិធម៌ បានអញ្ជើញចូលរួម ជាកិត្តិយស ក្នុងពិធី សំណេះសំណាលជាមួយកម្មករនិយោជិត នៅសួនឧស្សាហកម្មគ័នថេត ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ដែលរៀបចំឡើងនៅភូមិចម ឃុំពពេល ស្រុកត្រាំកក់ ខេត្តតាកែវ ។