ដោយមានការចាត់តាំងដ៏ខ្ពង់ខ្ពស់ពី ឯកឧត្តមរដ្ឋមន្ត្រី នៅរសៀលថ្ងៃពុធ ១២កើត ខែជេស្ឋ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៣ ក្រុមការងារអធិការកិច្ចការនៃក្រសួងយុតិ្តធម៌ ដឹកនាំដោយឯកឧត្តម ឡុង នរិន្ទ រដ្ឋលេខាធិការ និងឯកឧត្តម អ៊ូ រ៉ាស៊ី រដ្ឋលេខាធិការ អមដោយមន្ត្រីជំនាញអធិការកិច្ច បានសហការជាមួយអាជ្ញាធរខណ្ឌដូនពេញ អាជ្ញាធរសង្កាត់ផ្សារកណ្តាលទី១ បានចុះពិនិត្យ ធ្វើការស្រាវជ្រាវស្វែងរកការពិតលើករណីរំលោភយកដីផ្លូវសាធារណ:មួយកន្លែងស្ថិតនៅផ្លូវលេខ ១៤៤ ក្រុម ៤៨ ភូមិ៦ សង្កាត់ផ្សារកណ្តាលទី១ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។
បន្ទាប់មកក្រុមការងារអធិការកិច្ចនឹងធ្វើការអញ្ជើញលោកស្រី ហាំ លក្ខិណា ដែលបានអះអាងថាខ្លួនទទួលរងនូវភាពអយុត្តិធម៌ចំពោះករណីនេះ រួមទាំងភាគីពាក់ព័ន្ធ មកបំភ្លឺបន្ថែមនៅទីស្តីការក្រសួងយុត្តិធម៌ នៅថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០២៣ នេះ។