ប្ដូរភាសា :

ព័ត៌មាន និង​ព្រឹត្តិការណ៍

កិច្ចប្រជុំលើកទី៤ នៃក្រុមការងារបច្ចេកទេស ដើម្បីអនុវត្តផែនការប្រតិបត្តិ និងតារាងផែនការសកម្មភាពនៃគម្រោងអភិវឌ្ឍន៍វិស័យច្បាប់ និងយុត្តិធម៌ ជំហ៊ានទី៦

 

 រសៀលថ្ងៃសុក្រ ៧កេីត ខែជេស្ឋ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៣ នៅបណ្ឌិត្យសភាភូមិន្ទយុត្តិធម៌កម្ពុជា ក្រុមការងារបច្ចេកទេស ដើម្បីអនុវត្តផែនការប្រតិបត្តិ និងតារាងផែនការសកម្មភាពនៃគម្រោងអភិវឌ្ឍន៍វិស័យច្បាប់ និងយុត្តិធម៌ ជំហានទី៦ បានបន្តកិច្ចប្រជុំពិភាក្សាលើកទី៤ នៃក្រុមការងារបច្ចេកទេសនេះ ដើម្បីពិនិត្យ និងពិភាក្សា ដោយផ្តោតជាសំខាន់ទៅលើចំណុចសំខាន់ចំនួន ៣ រួមមាន៖ (១)-បទបង្ហាញស្តីពីការចុះទៅសម្ភាសន៍ចៅក្រមនៃសាលាដំបូងខេត្តបាត់ដំបង (២)-កិច្ចពិភាក្សាស្តីពីសិក្ខាសាលាសម្រាប់សិស្សចៅក្រមលើកទី១ (៣)-បន្តកិច្ចពិភាក្សាលេីប្រធានបទស្រាវជ្រាវ។