នៅព្រឹកថ្ងៃសុក្រ ៧កើត ខែជេស្ឋ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៣ ឯកឧត្តមបណ្ឌិត ខាន់ វណ្ណ: រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម កើត រិទ្ធ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ បានអញ្ជើញចូលរួមក្នុងសិក្ខាសាលាជាតិស្តីពី”ការវិភាជន៍ថវិកាជាតិសម្រាប់រដ្ឋបាលថ្នាក់ក្រោមជាតិ” រៀបចំឡើងដោយអង្គសម្ព័ន្ធភាពដៃគូដើម្បីការអភិវឌ្ឍន៍តាមបែបប្រជាធិបតេយ្យ នៅសណ្ឋាគារកាំបូឌីយ៉ាណា រាជធានីភ្នំពេញ។