នាព្រឹកថ្ងៃព្រហស្បតិ៍ ៨កើត ខែពិសាខ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៣ វេលាម៉ោង ៨:៣០នាទីព្រឹក ឯកឧត្ដម ជីវ សុងហាក់ រដ្ឋលេខាធិការក្រសួងយុត្តិធម៌ និងជាសហប្រធានក្រុមការងារចំពោះកិច្ចទទួលបន្ទុកពិនិត្យ និងផ្ដល់យោបល់លើផ្នែកទោសប្បញ្ញត្តិនៃសេចក្ដីព្រាងច្បាប់ស្ដីពីជលផល សេចក្ដីព្រាងច្បាប់ស្ដីពីព្រៃឈើ និង សេចក្ដីព្រាងច្បាប់ស្ដីពីតំបន់ការពារធម្មជាតិ បានដឹកនាំកិច្ចប្រជុំអន្តរក្រសួងជាមួយតំណាងក្រសួងមហាផ្ទៃ តំណាងក្រសួងបរិស្ថាន និងតំណាងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដើម្បីពិនិត្យ ពិភាក្សា និងផ្ដល់យោបល់បន្តលើខ្លឹមសារនៃសេចក្ដីព្រាងច្បាប់ស្ដីពីព្រៃឈើ ដោយមានការចូលរួមពី ឯកឧត្តម លោកជំទាវអនុប្រធាន ឯកឧត្តម លោកជំទាវ សមាជិក សមាជិកានៃក្រុមការងារ។