ប្ដូរភាសា :

ព័ត៌មាន និង​ព្រឹត្តិការណ៍

ឯកឧត្ដម នាក់ សើគីរីន អនុរដ្ឋលេខាធិការ និងជាប្រធានក្រុមការងារចំពោះកិច្ចដើម្បីពិនិត្យ និងផ្តល់យោបល់លើសេចក្តីព្រាងសន្ធិសញ្ញា និងអនុសញ្ញារវាងព្រះជាណាចក្រកម្ពុជា និងរដ្ឋភាគីបរទេស ពាក់ព័ន្ធនឹងកិច្ចសហប្រតិបត្តិការផ្នែកច្បាប់ក្នុងវិស័យព្រហ្មទណ្ឌ បានដឹកនាំកិច្ចប្រជុំពិនិត្យនិងពិភាក្សាលើសេចក្តីព្រាងសន្ធិសញ្ញាមួយចំនួន

    ទីស្តីការក្រសួងយុត្តិធម៌៖ នៅរសៀលថ្ងៃសុក្រ ១០ កើត ខែចេត្រ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៣ ឯកឧត្ដម នាក់ សើគីរីន អនុរដ្ឋលេខាធិការ និងជាប្រធានក្រុមការងារចំពោះកិច្ចដើម្បីពិនិត្យ និងផ្តល់យោបល់លើសេចក្តីព្រាងសន្ធិសញ្ញា និងអនុសញ្ញារវាងព្រះជាណាចក្រកម្ពុជា និងរដ្ឋភាគីបរទេស ពាក់ព័ន្ធនឹងកិច្ចសហប្រតិបត្តិការផ្នែកច្បាប់ក្នុងវិស័យព្រហ្មទណ្ឌ បានបន្តដឹកនាំកិច្ចប្រជុំពិនិត្យនិងពិភាក្សាលើសេចក្តីព្រាងសន្ធិសញ្ញាមួយចំនួន។