ប្ដូរភាសា :

ព័ត៌មាន និង​ព្រឹត្តិការណ៍

ឯកឧត្តម កើត រិទ្ធ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ អញ្ជើញដឹកនាំព្រះរាជអាជ្ញារងកម្មសិក្សាចំនួន ៣២រូប ចូលធ្វើសច្ចាប្រណិធាននៅព្រះបរមរាជវាំង

    រាជធានីភ្នំពេញ៖ នារសៀល ថ្ងៃព្រហស្បតិ៍ ៩ កើត ខែចេត្រ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២៣, ឯកឧត្តម កើត រិទ្ធ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ បានអញ្ជើញដឹកនាំព្រះរាជអាជ្ញារងកម្មសិក្សាចំនួន ៣២រូប ចូលធ្វើសច្ចាប្រណិធាននៅព្រះបរមរាជវាំងនាមហាប្រាសាទទេវាវិនិច្ឆ័យ មុននឹងចេញទៅបំពេញកម្មសិក្សានៅតាមសាលាដំបូង និងអយ្យការអមសាលាដំបូងរាជធានី-ខេត្ត និងនៅអង្គភាពជំនាញរបស់ក្រសួងយុត្តិធម៌។