រាជធានីភ្នំពេញ៖ នារសៀលថ្ងៃពុធ ៨កើត ខែចេត្រ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២៣ នេះ, ឯកឧត្តម កើត រិទ្ធ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ បានអនុញ្ញាតឱ្យ លោក Joseph Scheuer អ្នកសម្របសម្រួលអង្គការសហប្រជាជាតិ ប្រចាំកម្ពុជា ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ។ កិច្ចពិភាក្សានៅក្នុងជំនួបនេះ បានផ្តោតសំខាន់លើការងារមួយចំនួនជាអាទិ៍ វឌ្ឍនភាពការងារដែលអង្គការសហប្រជាជាតិ រួមទាំងភ្នាក់ងារអង្គការសហប្រជាជាតិបានធ្វើរួមគ្នាជាមួយក្រសួងយុត្តិធម៌ នាពេលកន្លងទៅ ព្រមទាំងការងារមួយចំនួនផ្សេងទៀតពាក់ព័ន្ធនឹងទិសដៅការងារដែលអាចនឹងត្រូវអនុវត្តបន្ត ក្រោមក្របខណ្ឌកិច្ចសហប្រតិបត្តិការថ្មីរបស់អង្គការសហប្រជាជាតិ សម្រាប់ឆ្នាំ ២០២៤-២០២៨។