ប្ដូរភាសា :

ព័ត៌មាន និង​ព្រឹត្តិការណ៍

ឯកឧត្តមបណ្ឌិត ខាន់ វណ្ណ: រដ្ឋលេខាធិការក្រសួងយុត្តិធម៌ បានអញ្ជើញចូលរួមក្នុងពិធី “ប្រកាសពង្រីកការប្រើប្រាស់មុខងារនៃប្រព័ន្ធ FMIS ទៅកាន់ការដ្ឋានថ្មី, ការដាក់ឱ្យអនុវត្តនីតិវិធីតាមប្រព័ន្ធ FMIS ទាំងស្រុង, ការដាក់ឱ្យអនុវត្តគម្រោងគ្រប់គ្រងទ្រព្យសម្បត្តិរដ្ឋសម្រាប់ក្រសួងចំនួន ៥ និងការដាក់ឱ្យអនុវត្តប្រព័ន្ធឯកសារឌីជីថល ( FMIS Portal ) ជំហានទី១ នៅរដ្ឋបាលក្រុង ស្រុក ឃុំ និងសង្កាត់ សម្រាប់ជំហានទី២”

 

    នារសៀល ថ្ងៃពុធ ១កើត ខែចេត្រ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៣ ឯកឧត្តមបណ្ឌិត ខាន់ វណ្ណ: រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម កើត រិទ្ធ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ បានអញ្ជើញចូលរួមក្នុងពិធី “ប្រកាសពង្រីកការប្រើប្រាស់មុខងារនៃប្រព័ន្ធ FMIS ទៅកាន់ការដ្ឋានថ្មី, ការដាក់ឱ្យអនុវត្តនីតិវិធីតាមប្រព័ន្ធ FMIS ទាំងស្រុង, ការដាក់ឱ្យអនុវត្តគម្រោងគ្រប់គ្រងទ្រព្យសម្បត្តិរដ្ឋសម្រាប់ក្រសួងចំនួន ៥ និងការដាក់ឱ្យអនុវត្តប្រព័ន្ធឯកសារឌីជីថល ( FMIS Portal ) ជំហានទី១ នៅរដ្ឋបាលក្រុង ស្រុក ឃុំ និងសង្កាត់ សម្រាប់ជំហានទី២” ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នៅសាលាជាតិគយ។