ប្ដូរភាសា :

ព័ត៌មាន និង​ព្រឹត្តិការណ៍

ក្រសួងយុត្តិធម៌ ទទួលស្វាគមន៍គណៈប្រតិភូអធិការកិច្ចមកពីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច

    តាមការចាត់តាំងដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម កើត រិទ្ធ រដ្ឋមន្រ្តីក្រសួងយុត្តិធម៌ នៅរសៀលថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៣ នាទីស្តីការក្រសួងយុត្តិធម៌ ឯកឧត្តម កើត សេកាណូ ប្រតិភូរាជរដ្ឋាភិបាល និងជាអគ្គលេខាធិការនៃក្រសួងយុត្តិធម៌ បានអញ្ជើញដឹកនាំសហការី ទទួលស្វាគមន៍គណៈប្រតិភូអធិការកិច្ចមកពីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច ដឹកនាំដោយឯកឧត្តម ណុប ចាន់ណារិន្ទ រដ្ឋលេខាធិការ និងជាប្រធានគណៈប្រតិភូ។
    ក្នុងជំនួបនេះ ផ្តោតសំខាន់លើការចុះអធិការកិច្ចរបស់គណៈប្រតិភូក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច លើការអនុវត្តតួនាទី-ភារកិច្ច ការគ្រប់គ្រងការផ្តល់សេវាសាធារណៈ និងការអនុវត្តកិច្ចលទ្ធកម្មសាធារណៈ ក្នុងការិយបរិច្ឆេទ២០២២ និងបណ្តាឆ្នាំពាក់ព័ន្ធ នៅក្រសួងយុត្តិធម៌ ព្រមទាំងអង្គភាពក្រោមឱវាទ និងពាក់ព័ន្ធដទៃផ្សេងទៀត សំដៅលើកកម្ពស់អភិបាលកិច្ចល្អដោយអនុលោមស្របតាមច្បាប់ និងលិខិតបទដ្ឋានគតិយុត្ត ដែលជាការចូលរួមចំណែកក្នុងការអនុវត្តគោលនយោបាយរបស់រាជរដ្ឋាភិបាល។