នារសៀលថ្ងៃអង្គារ ១៥រោច ខែផល្គុន ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៣ វេលាម៉ោង ៤:០០នាទីរសៀល ឯកឧត្ដម ជីវ សុងហាក់ រដ្ឋលេខាធិការក្រសួងយុត្តិធម៌ និងជាប្រធានគណៈកម្មការ រៀបចំដំណើរការតុលាការពាណិជ្ជកម្ម បានដឹកនាំកិច្ចប្រជុំ គណៈកម្មការ ដើម្បីពិនិត្យវឌ្ឍនភាពនៃការតាក់តែងនីតិវិធីពាណិជ្ជកម្ម និង ត្រៀមចូលរួមវគ្គបណ្ដុះបណ្ដាលគ្រូបង្គោលពាក់ព័ន្ធនឹងតុលាការពាណិជ្ជកម្ម តាមរយៈអនឡាញ (ZOOM) ដោយមានការចូលរួមពី ឯកឧត្តមអនុប្រធាន ឯកឧត្ដមសមាជិកគណៈកម្មការ។