ប្ដូរភាសា :

ព័ត៌មាន និង​ព្រឹត្តិការណ៍

ឯកឧត្តមបណ្ឌិត ខាន់ វណ្ណ: រដ្ឋលេខាធិការក្រសួងយុត្តិធម៌ និងជាអនុប្រធានប្រចាំការ នៃគណ:កម្មការគ្រប់គ្រង និងចាត់ចែងវត្ថុតាង បានដឹកនាំក្រុមការងារចូលរួមក្នុងពិធីប្រគល់ទទួលផលនៃបទល្មើសដែលត្រូវបានរឹបអូសជាទ្រព្យសម្បត្តិរដ្ឋតាមសេចក្តីសម្រេចរបស់តុលាការ

    នារសៀលថ្ងៃចន្ទ ១៤រោច ខែផល្គុន ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៣ ឯកឧត្តមបណ្ឌិត ខាន់ វណ្ណ: រដ្ឋលេខាធិការក្រសួងយុត្តិធម៌ និងជាអនុប្រធានប្រចាំការ នៃគណ:កម្មការគ្រប់គ្រង និងចាត់ចែងវត្ថុតាង បានដឹកនាំក្រុមការងារចូលរួមក្នុងពិធីប្រគល់ទទួលផលនៃបទល្មើសដែលត្រូវបានរឹបអូសជាទ្រព្យសម្បត្តិរដ្ឋតាមសេចក្តីសម្រេចរបស់តុលាការ។ កម្មវិធីនេះ មានការអញ្ជើញចូលរួមពីតំណាងឯកឧត្តមប្រធានសាលាដំបូង និងតំណាងឯកឧត្តមព្រះរាជអាជ្ញាអមសាលាដំបូង ប្រធានលេខាធិការដ្ឋានរដ្ឋបាលនៃសាលាដំបូងរាជធានីភ្នំពេញ រួមទាំងក្រុមការងារលេខាធិការដ្ឋាននៃគណ:កម្មការគ្រប់គ្រង និងចាត់ចែងវត្ថុតាង មានទីតាំងស្ថិតនៅសាលាដំបូងរាជធានីភ្នំពេញ។