ប្ដូរភាសា :

ព័ត៌មាន និង​ព្រឹត្តិការណ៍

ឯកឧត្តម សូរ ចាន់ធី រដ្ឋលេខាធិការ ក្រសួងយុត្តិធម៌ និងជាប្រធានក្រុមការងារទី៣ ពិនិត្យលើទោសប្បញ្ញត្តិ បានដឹកនាំប្រជុំពិភាក្សាលើសេចក្តីព្រាងទោសប្បញ្ញត្តិ នៃសេចក្តីព្រាងច្បាប់ស្តីពីការបង្កើតគណៈកម្មាធិការជាតិប្រឆាំងទារុណកម្ម ជាមួយនឹងតំណាងគណៈកម្មាធិការជាតិប្រឆាំងទារុណកម្ម នៃក្រសួងមហាផ្ទៃ

    ទីស្តីការក្រសួងយុត្តិធម៌ : នៅរសៀលថ្ងៃពុធ ៩រោច ខែផល្គុន ឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ ២៥៦៦ ត្រូវនឹងថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២៣ ឯកឧត្តម សូរ ចាន់ធី រដ្ឋលេខាធិការ ក្រសួងយុត្តិធម៌ និងជាប្រធានក្រុមការងារទី៣ ពិនិត្យលើទោសប្បញ្ញត្តិ បានដឹកនាំប្រជុំពិភាក្សា លើសេចក្តីព្រាងទោសប្បញ្ញត្តិ នៃសេចក្តីព្រាងច្បាប់ស្តីពីការបង្កើតគណៈកម្មាធិការជាតិប្រឆាំងទារុណកម្ម ជាមួយនឹងតំណាងគណៈកម្មាធិការជាតិប្រឆាំងទារុណ នៃក្រសួងមហាផ្ទៃ និងដោយមានការចូលរួមពី ឯកឧត្តម លោកជំទាវ លោក លោកស្រី ជាសមាជិក សមាជិការ នៃក្រុមការងារ។