ប្ដូរភាសា :

ព័ត៌មាន និង​ព្រឹត្តិការណ៍

ឯកឧត្តម ជាម សត្យា ប្រតិភូរាជរាជរដ្ឋាភិបាល និងជាអគ្គនាយកនៃអគ្គនាយកដ្ឋានកិច្ចការទោសព្រហ្មទណ្ឌ និងជាប្រធានផ្នែកបច្ចេកទេស នៃក្រុមការងារចំពោះកិច្ចសម្រាប់ការដាក់ឱ្យដំណើរការសាកល្បងទោសការងារសហគមន៍ បានដឹកនាំកិច្ចប្រជុំពិភាក្សាស្តីពី "ការងារពាក់ព័ន្ធនឹងកិច្ចដំណើរការនៃផ្នែកបច្ចេសទេស នៃក្រុមការងារចំពោះកិច្ចសម្រាប់រៀបចំការដាក់ឱ្យដំណើរការសាកល្បងការអនុវត្តទោសការងារសហគមន៍"

នារសៀលថ្ងៃពុធ ៩រោច ខែផល្គុន ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២៣ វេលាម៉ោង ២:៣០នាទីរសៀល ឯកឧត្តម ជាម សត្យា ប្រតិភូរាជរាជរដ្ឋាភិបាល និងជាអគ្គនាយកនៃអគ្គនាយកដ្ឋានកិច្ចការទោសព្រហ្មទណ្ឌ និងជាប្រធានផ្នែកបច្ចេកទេស នៃក្រុមការងារចំពោះកិច្ចសម្រាប់ការដាក់ឱ្យដំណើរការសាកល្បងទោសការងារសហគមន៍ បានដឹកនាំកិច្ចប្រជុំពិភាក្សាស្តីពី"ការងារពាក់ព័ន្ធនឹងកិច្ចដំណើរការនៃផ្នែកបច្ចេសទេស នៃក្រុមការងារចំពោះកិច្ចសម្រាប់រៀបចំការដាក់ឱ្យដំណើរការសាកល្បងការអនុវត្តទោសការងារសហគមន៍" តាមរយ:ប្រព័ន្ធវីដេអូហ៊្សូម(Zoom) ដោយមានការចូលរួមពី លោកស្រីអនុប្រធាន និងលោក លោកស្រី ដែលជា សមាជិកផ្នែកបច្ចេកទេស។