ប្ដូរភាសា :

ព័ត៌មាន និង​ព្រឹត្តិការណ៍

ឯកឧត្តម ជិន ម៉ាលីន រដ្ឋលេខាធិការក្រសួងយុត្តិធម៌ អញ្ជើញដឹកនាំកិច្ចប្រជុំអនុគណៈកម្មការទទួលបន្ទុករៀបចំខ្លឹមសារ និងឯកសារ ដើម្បីត្រៀមសម្រាប់កម្មវិធីសន្និបាតបូកសរុបការងារយុត្តិធម៌

 

   នារសៀល ថ្ងៃអង្គារ ១ រោច ខែផល្គុន ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី៧ ខែមីនា ឆ្នាំ២០២៣ ឯកឧត្តម ជិន ម៉ាលីន រដ្ឋលេខាធិការក្រសួងយុត្តិធម៌ អញ្ជើញដឹកនាំកិច្ចប្រជុំពិភាក្សាការងាររបស់អនុគណៈកម្មការទទួលបន្ទុករៀបចំខ្លឹមសារ និងឯកសារ ដើម្បីត្រៀមសម្រាប់កម្មវិធីសន្និបាតបូកសរុបការងារយុត្តិធម៌ឆ្នាំ២០២២ និងកំណត់ទិសដៅការងារអាទិភាព ឆ្នាំ២០២៣។

   កិច្ចប្រជុំពិភាក្សានេះ ត្រូវបានផ្ដោតលើរបៀបវារៈសំខាន់ៗដូចខាងក្រោម÷ ១-ការពិនិត្យលើទម្រង់ ខ្លឹមសារ និងតម្រូវការឯកសារសម្រាប់សន្និបាត ២-ការពិនិត្យលើការងាររបស់អង្គភាពទទួលបន្ទុកក្នុងការរៀបចំឯកសារ និងកាលបរិច្ឆេទដែលត្រូវបញ្ចប់ឯកសារ ៣-ការបែងចែកភារកិច្ចជូនថ្នាក់ដឹកនាំជាអនុប្រធានគណៈកម្មការ ដើម្បីធ្វើការត្រួតពិនិត្យបន្ថែមលើឯកសារដែលបានរៀបចំហើយ។