នាព្រឹកថ្ងៃចន្ទ ១៥កើត ខែផល្គុន ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី៥ ខែមីនា ឆ្នាំ២០២៣, ឯកឧត្តម កេង សុម៉ារិទ្ធ រដ្ឋលេខាធិការក្រសួងយុត្តិធម៌ បានអញ្ជើញដឹកនាំកិច្ចប្រជុំណែនាំការងារបច្ចេកទេស ពាក់ព័ន្ធនឹងការរៀបចំទម្រង់របាយការណ៍ទិន្នន័យសំណុំរឿងព្រហ្មទណ្ឌ និងរបៀបរបបការងារនៃនៃអគ្គនាយកដ្ឋានកិច្ចការអយ្យការ និងព្រហ្មទណ្ឌ ដើម្បីត្រៀមរៀបចំប្រមូលទិន្នន័យ និងស្ថិតិសំណុំរឿងព្រហ្មទណ្ឌតាមបណ្តារាជធានី-ខេត្ត។