ប្ដូរភាសា :

ព័ត៌មាន និង​ព្រឹត្តិការណ៍

ឯកឧត្តមបណ្ឌិត គឹម សន្តិភាព រដ្ឋលេខាធិការក្រសួងយុត្តិធម៌ អញ្ជើញចូលរួមជាវាគ្មិន ក្នុងវគ្គបណ្ដុះបណ្ដាលស្តីពី « អក្ខរកម្មប្រព័ន្ធផ្សព្វផ្សាយឌីជីថល និងគន្លឹះក្នុងការធ្វើសេចក្តីរាយការណ៍ព័ត៌មាន តាមបណ្ដាញទំនាក់ទំនងសង្គម »

    នៅព្រឹកថ្ងៃសុក្រ ១២កើត ខែផល្គុន ឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ ២៥៦៦ ត្រូវនឹងថ្ងៃសុក្រ ទី៣ ខែមីនា ឆ្នាំ២០២៣ នាសណ្ឋាគារភ្នំពេញ ឯកឧត្តមបណ្ឌិត គឹម សន្តិភាព រដ្ឋលេខាធិការក្រសួងយុត្តិធម៌ បានអញ្ជើញចូលរួមជាវាគ្មិន ក្នុងវគ្គបណ្ដុះបណ្ដាលស្តីពី « អក្ខរកម្មប្រព័ន្ធផ្សព្វផ្សាយឌីជីថល និងគន្លឹះក្នុងការធ្វើសេចក្តីរាយការណ៍ព័ត៌មាន តាមបណ្ដាញទំនាក់ទំនងសង្គម » ។ វគ្គបណ្តុះបណ្ដាលនេះ មានគោលបំណង ដើម្បីពង្រឹងគុណភាព និងតម្រង់ទិសអ្នកសារព័ត៌មាន ជាពិសេសអ្នកសារព័ត៌មានអនឡាញ ក្នុងការអនុវត្តក្រមសីលធម៌ និងវិជ្ជាជីវៈរបស់ខ្លួនឱ្យបានល្អប្រសើរ ។