ប្ដូរភាសា :

ព័ត៌មាន និង​ព្រឹត្តិការណ៍

ឯកឧត្តម សូរ ចាន់ធី រដ្ឋលេខាធិការ ក្រសួងយុត្តិធម៌ និងជាប្រធានក្រុមការងារទី៣ពិនិត្យលើទោសប្បញ្ញត្តិ បានដឹកនាំប្រជុំពិភាក្សាលើសេចក្តីព្រាងទោសប្បញ្ញត្តិនៃសេចក្តីព្រាងច្បាប់ស្តីពី​លទ្ធកម្មសាធារណៈ(ថ្មី) ជាមួយតំណាងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងតំណាងអង្គភាពប្រឆាំងអំពើពុករលួយ

 

    ទីស្តីការក្រសួងយុត្តិធម៌ : នៅរសៀលថ្ងៃព្រហស្បតិ៍ ១១កើត ខែផល្គុន ឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ ២៥៦៦ ត្រូវនឹងថ្ងៃទី២ ខែមីនា ឆ្នាំ២០២៣ ឯកឧត្តម សូរ ចាន់ធី រដ្ឋលេខាធិការ ក្រសួងយុត្តិធម៌ និងជាប្រធានក្រុមការងារទី៣ពិនិត្យលើទោសប្បញ្ញត្តិ និងឯកឧត្តម នាក់ សើគីរីន អនុរដ្ឋលេខាធិការ បានដឹកនាំប្រជុំពិភាក្សា លើសេចក្តីព្រាងទោសប្បញ្ញត្តិ នៃសេចក្តីព្រាងច្បាប់ស្តីពីលទ្ធកម្មសាធារណៈ(ថ្មី) ជាមួយឯកឧត្តម ឈន សុភាព រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ឯកឧត្តម ឈឹម សារ៉េត ប្រតិភូរាជរដ្ឋាភិបាល និងជាអគ្គនាយក នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ឯកឧត្តម ឃាង សេង អនុប្រធានអង្គភាពប្រឆាំងអំពើពុករលួយ និងដោយមានការចូលរួមពីឯកឧត្តម លោកជំទាវ ឧបការី លោក លោកស្រី ជាសមាជិក សមាជិកា នៃក្រុមការងារទាំង៣ក្រសួង-ស្ថាប័ន។