ប្ដូរភាសា :

ព័ត៌មាន និង​ព្រឹត្តិការណ៍

ឯកឧត្តម ជិន ម៉ាលីន រដ្ឋលេខាធិការនៃក្រសួងយុត្តិធម៌អញ្ជើញដឹកនាំកិច្ចប្រជុំពិនិត្យលេីវឌ្ឍនភាពការងារដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ និងជំនួយផ្នែកច្បាប់

    រាជធានីភ្នំពេញ៖ នាថ្ងៃព្រហស្បតិ៍ ១១កើត ខែផល្គុន ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី២ ខែមីនា ឆ្នាំ២០២៣, ឯកឧត្តម ជិន ម៉ាលីន រដ្ឋលេខាធិការនៃក្រសួងយុត្តិធម៌បានអញ្ជើញដឹកនាំកិច្ចប្រជុំពិនិត្យលេីវឌ្ឍនភាពការងារដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ និងជំនួយផ្នែកច្បាប់។ កិច្ចប្រជុំ នេះមានការចូលរួមពីសំណាក់ លោកជំទាវ ខៀវ សុផានី អនុរដ្ឋលេខាធិការ, ឯកឧត្ដម យ៉ម ផារ៉ូត ប្រតិភូរាជរដ្ឋាភិបាល និងជាអគ្គនាយកកិច្ចការ រដ្ឋប្បវេណី , ឯកឧត្តម ប៉ូច សោភ័ណ សមាជិកក្រុមប្រឹក្សានីតិកម្ម និងយុត្តិធម៌ ព្រមទាំងថ្នាក់ដឹកនាំនៃអគ្គនាយកដ្ឋានកិច្ចការរដ្ឋប្បវេណី និងនាយកដ្ឋានដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ និងជំនួយផ្នែកច្បាប់។

    កិច្ចប្រជុំនេះផ្តោតទៅលើរបៀបវារៈចំនួន២ គឺ: ទី១- ការពិនិត្យលើវឌ្ឍនភាពការងាររៀបចំសៀវភៅណែនាំប្រតិបត្តិការសម្រាប់ការិយាល័យនីតិកម្ម និងសម្រុះសម្រួលវិវាទមូលដ្ឋាន។ ទី២- ការពិនិត្យលើវឌ្ឍនភាពការងារសន្ធានកម្ម, ជំនួយផ្នែកច្បាប់ និងកិច្ចសហការជាមួយដៃគូអភិវឌ្ឍន៍។