នៅថ្ងៃចន្ទ ៨កើត ខែផល្គុន ឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ ២៥៦៦ ត្រូវនឹងថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៣ ឯកឧត្តម ទឹម ស៊ីផា អនុរដ្ឋលេខាធិការ និងក្រុមការងារនៃក្រសួងយុត្តិធម៌ បានចូលរួមកិច្ចប្រជុំលើកទី៥ នៃក្រុមការងារបច្ចេកទេសអន្តរក្រសួង សម្របសម្រួលការរៀបចំផែនការមេ ដើម្បីអភិវឌ្ឍខេត្តព្រះសីហនុ ទៅជាតំបន់សេដ្ឋកិច្ចពិសេសគំរូពហុបំណង ដែលមានរយៈពេល២ថ្ងៃ ដោយមានការចូលរួមពីតំណាងក្រសួងស្ថាប័នជាតិ និងអន្តរជាតិដែលពាក់ព័ន្ធ។