ប្ដូរភាសា :

ព័ត៌មាន និង​ព្រឹត្តិការណ៍

ឯកឧត្តមបណ្ឌិត ខាន់ វណ្ណ: រដ្ឋលេខាធិការក្រសួងយុត្តិធម៌ បានអញ្ជើញចូលរួមក្នុង “ពិធីអបអរសាទរទិវាទីក្រុងស្អាតលើកទី១១” ក្រោមប្រធានបទ “ទីក្រុងស្អាត បដិសណ្ឋារកិច្ចល្អ ម្ចាស់ផ្ទះកម្ពុជាផ្តល់ភាពកក់ក្តៅ” អមជាមួយ “ពិធីប្រគល់ជ័យលាភីទីក្រុងស្អាតលើកទី៣ សុពលភាព (ឆ្នាំ២០២២-២០២៥)”

នារសៀល ថ្ងៃចន្ទ ៨កើត ខែផល្គុន ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី២៧ ខែកុម្ភ: ឆ្នាំ២០២៣ ឯកឧត្តមបណ្ឌិត ខាន់ វណ្ណ: រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម កើត រិទ្ធ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ បានអញ្ជើញចូលរួមក្នុង “ពិធីអបអរសាទរទិវាទីក្រុងស្អាតលើកទី១១” ក្រោមប្រធានបទ “ទីក្រុងស្អាត បដិសណ្ឋារកិច្ចល្អ ម្ចាស់ផ្ទះកម្ពុជាផ្តល់ភាពកក់ក្តៅ” អមជាមួយ “ពិធីប្រគល់ជ័យលាភីទីក្រុងស្អាតលើកទី៣ សុពលភាព (ឆ្នាំ២០២២-២០២៥)” ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នៅសណ្ឋាគារ៉េស៊ីដង់សុខាភ្នំពេញ (ជ្រោយចង្វា) រាជធានីភ្នំពេញ។