ប្ដូរភាសា :

ព័ត៌មាន និង​ព្រឹត្តិការណ៍

ឯកឧត្តម កេង សុម៉ារិទ្ធ រដ្ឋលេខាធិការក្រសួងយុត្តិធម៌ អញ្ជើញជាអធិបតីក្នុងពិធីបើកសិក្ខាសាលាស្តីពី «វិធីសាស្ត្រក្នុងការស៊ើបអង្កេតកម្រិតមូលដ្ឋាន»

    នាព្រឹកថ្ងៃចន្ទ ១កើត ខែផល្គុន ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៣, ឯកឧត្តម កេង សុម៉ារិទ្ធ រដ្ឋលេខាធិការក្រសួងយុត្តិធម៌ បានអញ្ជើញជាតំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម កើត រិទ្ធ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ ចូលរួមជាអធិបតីក្នុងពិធីបើកសិក្ខាសាលាស្តីពី «វិធីសាស្ត្រក្នុងស៊ើបអង្កេតកម្រិតមូលដ្ឋាន» ដែលរៀបចំឡើងដោយមានកិច្ចសហការរវាងក្រសួងយុត្តិធម៌ និងការិយាល័យសេនានុព័ន្ធស៊ើបអង្កេតសន្តិសុខមាតុភូមិប្រចាំស្ថានទូតសហរដ្ឋអាមេរិកនៅកម្ពុជា។

    សិក្ខាសាលានេះ មានរយៈពេល ៥ថ្ងៃ គិតចាប់ពីថ្ងៃទី២០ ដល់ ទី២៤ ខែកុម្ភៈ ឆ្នាំ២០២៣ នៅសណ្ឋាគារឯករាជ្យ ខេត្តព្រះសីហនុ ហើយត្រូវបានធ្វើឡើងក្នុងការពង្រឹងសមត្ថភាព និងបច្ចេកទេសផ្នែកស៊ើបអង្កេតពាក់ព័ន្ធនឹងបទល្មើសព្រហ្មទណ្ឌ ជូនដល់សិក្ខាកាមដែលជានគរបាលយុត្តិធម៌មកពីអគ្គស្នងការដ្ឋាននគរបាលជាតិ, អគ្គនាយកដ្ឋានអន្តោប្រវេសន៍, អគ្គនាយកដ្ឋានគយនិងរដ្ឋាករ និងអគ្គនាយកដ្ឋានពន្ធដារ។