ទីស្តីការក្រសួងយុត្តិធម៌៖ នារសៀលថ្ងៃពុធ ១០រោច ខែមាឃ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២៣ ឯកឧត្តម សួន វិសាល រដ្ឋលេខាធិការក្រសួងយុត្តិធម៌ អញ្ជើញដឹកនាំកិច្ចប្រជុំពិគ្រោះយោបល់លើសេចក្តីព្រាងច្បាប់ស្តីពីលក្ខន្តិកៈក្រឡាបញ្ជី ដោយមានការចូលរួមពិភាក្សាពិគ្រោះយោបល់ពីក្រុមការងារបច្ចេកទេសនៃក្រសួងយុត្តិធម៌ និងថ្នាក់ដឹកនាំ ព្រមទាំងមន្រ្តីជំនាញនៃក្រសួងមុខងារសាធារណៈ ដើម្បីពិគ្រោះយោបល់លើសេចក្តីព្រាងច្បាប់ស្តីពីលក្ខន្តិកៈក្រឡាបញ្ជីធ្វើយ៉ាងណាឱ្យសេចក្តីព្រាងច្បាប់កាន់តែមានលក្ខណៈគ្រប់ជ្រុងជ្រោយ។