ប្ដូរភាសា :

ព័ត៌មាន និង​ព្រឹត្តិការណ៍

ឯកឧត្តម កើត រិទ្ធ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ អញ្ជើញដឹកនាំកិច្ចប្រជុំថ្នាក់ដឹកនាំក្រសួងយុត្តិធម៌ ដើម្បីពិនិត្យ និងពិភាក្សាលើការរៀបចំផែនការធនធានមនុស្សរយៈពេល ៥ឆ្នាំ របស់រដ្ឋបាលកណ្តាលក្រសួងយុត្តិធម៌ និងការរៀបចំសន្និបាតបូកសរុបការងារយុត្តិធម៌ឆ្នាំ២០២២ និងលើកទិសដៅការងារអាទិភាពសម្រាប់ឆ្នាំ២០២៣

    ទីស្តីការក្រសួងយុត្តិធម៌៖ នាព្រឹកថ្ងៃពុធ ១០រោច ខែមាឃ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២៣ នេះ, ឯកឧត្តម កើត រិទ្ធ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ បានអញ្ជើញដឹកនាំកិច្ចប្រជុំថ្នាក់ដឹកនាំក្រសួងយុត្តិធម៌ ដើម្បីពិនិត្យ និងពិភាក្សាលើការរៀបចំផែនការធនធានមនុស្សរយៈពេល ៥ឆ្នាំ របស់រដ្ឋបាលកណ្តាលក្រសួងយុត្តិធម៌ និងការរៀបចំសន្និបាតបូកសរុបការងារយុត្តិធម៌ឆ្នាំ២០២២ និងលើកទិសដៅការងារអាទិភាពសម្រាប់ឆ្នាំ២០២៣។ កិច្ចប្រជុំនេះមានការអញ្ជើញចូលរួមពីសំណាក់ថ្នាក់ដឹកនាំរបស់ក្រសួងយុត្តិធម៌រួមមាន លោកជំទាវរដ្ឋលេខាធិការប្រចាំការ, ឯកឧត្តម លោកជំទាវជារដ្ឋលេខាធិការ ព្រមទាំង ឯកឧត្តម លោកជំទាវ ជាអនុរដ្ឋលេខាធិការ អគ្គលេខាធិការ អគ្គនាយក អគ្គាធិការ និងមន្ត្រីជំនាញពាក់ព័ន្ធមួយចំនួនទៀត។