ប្ដូរភាសា :

ព័ត៌មាន និង​ព្រឹត្តិការណ៍

ឯកឧត្តម ឡុង នរិន្ទ រដ្ឋលេខាធិការក្រសួងយុត្តិធម៌អញ្ជើញចូលរួមជាគណៈអធិបតីក្នុងពិធីត្រួតពិនិត្យមើលវឌ្ឍនភាពនៃការសាងសង់មន្ទីរពេទ្យជាតិតេជោសន្ដិភាព

នៅព្រឹក ថ្ងៃព្រហស្បតិ៍ ១៣រោច ខែបុស្ស ឆ្នាំខាល ចត្វាស័ក ព.ស. ២៥៦៦ ត្រូវនឹងថ្ងៃទី១៩ ខែមករា ឆ្នាំ២០២៣ ឯកឧត្តម ឡុង នរិន្ទ រដ្ឋលេខាធិការក្រសួងយុត្តិធម៌តំណាងឯកឧត្តមរដ្ឋមន្ត្រីក្រសួងយុត្តិធម៌ អញ្ជើញ ចូលរួមជា គណៈអធិបតីក្នុងពិធីត្រួតពិនិត្យមើលវឌ្ឍនភាពនៃការសាងសង់មន្ទីរពេទ្យជាតិតេជោសន្ដិភាព ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។ កម្មវិធីនេះមានទីតាំងស្ថិតនៅសង្កាត់គោករកា ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។