ប្ដូរភាសា :

ព័ត៌មាន និង​ព្រឹត្តិការណ៍

ឯកឧត្តម ជិន ម៉ាលីន រដ្ឋលេខាធិការក្រសួងយុត្តិធម៌ បានទទួលជួបពិភាក្សាការងារជាមួយលោក Benjamin Moreau អនុប្រធានការិយាល័យឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សកម្ពុជា UN-OHCHR

    រាជធានីភ្នំពេញ៖ នាថ្ងៃសុក្រ ៧រោច ខែបុស្ស ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៣ ឯកឧត្តម ជិន ម៉ាលីន រដ្ឋលេខាធិការក្រសួងយុត្តិធម៌ បានទទួលជួបជាមួយលោក Benjamin Moreau អនុប្រធានការិយាល័យឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សកម្ពុជា និងបានពិភាក្សាអំពីផែនការនៃកិច្ចសហប្រតិបត្តិការក្នុងការងារកែទម្រង់ច្បាប់ និងប្រព័ន្ធយុត្តិធម៌លើប្រធានបទសំខាន់ៗដូចខាងក្រោម៖ ១- ដំណើរការប្រព័ន្ធចុះបញ្ជីសំណុំរឿងព្រហ្មទណ្ឌតាមប្រព័ន្ធអេឡិចត្រូនិចនៅតាមសាលាដំបូងរាជធានីខេត្ត ២- ការធ្វើទំនើបកម្មរដ្ឋបាលតុលាការ និងតុលាការឌីជីថល (E-Court) ៣- កម្មវិធីសិក្សានៅរាជបណ្ឌិតសភាវិជ្ជាជីវៈតុលាការ និងការអភិវឌ្ឍសម្ថភាពចៅក្រម ព្រះរាជអាជ្ញា និងមន្រ្តីអនុវត្តច្បាប់លើវិស័យយុត្តិធម៌ព្រហ្មទណ្ឌ ៤- ការកកស្ទះសំណុំរឿង ភាពចង្អៀតណែនក្នុងពន្ធនាគារ ការអនុវត្តទោសសហគមន៍ និងការដោះលែងដោយមានលក្ខខណ្ឌ ៥. ការរៀបចំយន្តការដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការតាមរយៈសន្ធានកម្មនៅសហគមន៍។