ប្ដូរភាសា :

ព័ត៌មាន និង​ព្រឹត្តិការណ៍

ឯកឧត្តម ប៉ុក ម៉ាន់នី អនុរដ្ឋលេខាធិការក្រសួងយុត្តិធម៌ បានអញ្ចើញចូលរួមពិធីសម្ភោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការមជ្ឍមណ្ឌលជាតិព្យាបាល និងស្តារនីតិសម្បទាអ្នកញៀនគ្រឿងញៀន កណ្តាលស្ទឹង

    កណ្តាល៖ ថ្ងៃព្រហស្បតិ៍ ៦រោច ខែបុស្ស ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹងថ្ងៃទី១២ ខែមករា ឆ្នាំ២០២៣ វេលាម៉ោង ៨:00 ព្រឹក ឯកឧត្តម ប៉ុក ម៉ាន់នី អនុរដ្ឋលេខាធិការក្រសួងយុត្តិធម៌ និងជាអនុប្រធានប្រចាំការក្រុមការងារក្រសួងយុត្តិធម៌ពាក់ព័ន្ធនឹងការងារប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់ និងការងារទាក់ទងនឹងវត្ថុតាងបទល្មើសគ្រឿងញៀន បានអញ្ចើញចូលរួមពិធីសម្ភោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការមជ្ឍមណ្ឌលជាតិព្យាបាល និងស្តារនីតិសម្បទាអ្នកញៀនគ្រឿងញៀន កណ្តាលស្ទឹង ដែលមានទីតាំងស្ថិតនៅ ភូមិបារគូ ឃុំបារគូ ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល។ ពិធីនេះបានប្រព្រឹត្តទៅក្រោមអធីបតីភាព ឯកឧត្តមនាយឧត្តមសេនីយ កែ គឹមយ៉ាន ឧបនាយករដ្ឋមន្ត្រី និងជាប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ឯកឧត្តម វង សូត រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុវជន និងយុវនីតិសម្បទា ឯកឧត្តម លោកជំទាវថ្នាក់ដឹកនាំ មន្ត្រីពីថ្នាក់ជាតិ ថ្នាក់ក្រោមជាតិ អាជ្ញាធរមូលដ្ឋាន ប្រជាពលរដ្ឋសិស្សានុសិស្សា កាយរិទ្ធ កាកបាទក្រហម និងសសយក សរុបចំនួនជាង ៥០០នាក់។