ប្ដូរភាសា :

ព័ត៌មាន និង​ព្រឹត្តិការណ៍

ឯកឧត្តម ជិន ម៉ាលីន រដ្ឋលេខាធិការក្រសួងយុត្តិធម៌ បានជួបពិភាក្សាការងារជាមួយ លោកស្រី ភាណ សោភ័ណ នាយិកាប្រតិបត្តិ នៃអង្គការអុកស្វាមប្រចាំកម្ពុជា

    នាព្រឹក ថ្ងៃ ពុធ ៥ រោច ខែបុស្ស ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី១១ ខែមករា ឆ្នាំ២០២៣ ឯកឧត្តម ជិន ម៉ាលីន រដ្ឋលេខាធិការក្រសួងយុត្តិធម៌ បានជួបពិភាក្សាការងារជាមួយ លោកស្រី ភាណ សោភ័ណ នាយិកាប្រតិបត្តិ នៃអង្គការអុកស្វាមប្រចាំកម្ពុជា ដើម្បីជជែកពិភាក្សាលើកិច្ចសហការលើរបៀបវារៈសំខាន់ៗ ដូចខាងក្រោម៖ ១-កិច្ចសហការលើការគាំទ្រការរៀបចំឯកសារទស្សនាទានស្តីពីយន្តការដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ នាពេលកន្លងមក ២-កិច្ចសហការលើការគាំទ្រការរៀបចំឯកសារគតិយុត្តសម្រាប់គាំទ្រដល់ការអនុវត្តយន្តការសន្ធានកម្មនៅថ្នាក់ក្រោមជាតិ និងការអភិវឌ្ឍសមត្ថភាពមន្ត្រី ៣-កិច្ចសហការលើការគាំទ្រដល់ដំណើរការរៀបចំច្បាប់ស្តីពីសន្ធានកម្មនៅកម្ពុជា។