ប្ដូរភាសា :

ព័ត៌មាន និង​ព្រឹត្តិការណ៍

ឯកឧត្តម កើត សេកាណូ ប្រតិភូរាជរដ្ឋាភិបាល និងជាអគ្គលេខាធិការនៃក្រសួងយុត្តិធម៌ បានអញ្ជើញដឹកនាំកិច្ចប្រជុំកម្រិតបច្ចេកទេសលើការរៀបចំផែនការក្របខ័ណ្ឌមន្រ្តីរាជការរយៈពេល ៥ ឆ្នាំ (២០២៣-២០២៧) នៃរដ្ឋបាលកណ្តាលក្រសួងយុត្តិធម៌

    នាព្រឹកថ្ងៃទី១១ ខែមករា ឆ្នាំ២០២៣ នៅទីស្តីការក្រសួងយុត្តិធម៌ ឯកឧត្តម កើត សេកាណូ ប្រតិភូរាជរដ្ឋាភិបាល និងជាអគ្គលេខាធិការនៃក្រសួងយុត្តិធម៌ បានអញ្ជើញដឹកនាំកិច្ចប្រជុំកម្រិតបច្ចេកទេសដេីម្បីពិនិត្យ និងពិភាក្សា លើការរៀបចំផែនការក្របខ័ណ្ឌមន្រ្តីរាជការរយៈពេល ៥ ឆ្នាំ (២០២៣-២០២៧) នៃរដ្ឋបាលកណ្តាលក្រសួងយុត្តិធម៌។ កិច្ចប្រជុំនេះ មានការចូលរួមពីសំណាក់ឯកឧត្តម លោកជំទាវ លោក លោកស្រី ដែលជាប្រធានអង្គភាពរដ្ឋបាលកណ្តាលចំណុះក្រសួងយុត្តិធម៌ និងមន្រ្តីជំនាញមួយចំនួនទៀត។