ប្ដូរភាសា :

ព័ត៌មាន និង​ព្រឹត្តិការណ៍

ឯកឧត្តម ជិន ម៉ាលីន រដ្ឋលេខាធិការ និងជាប្រធានក្រុមការងារសម្រាប់ការអនុវត្តគម្រោងអភិវឌ្ឍន៍វិស័យច្បាប់ និងយុត្តិធម៌ ជំហានទី៦ នៃក្រសួងយុត្តិធម៌ បានដឹកនាំកិច្ចប្រជុំដំបូង របស់ក្រុមការងារ

    នារសៀលថ្ងៃអង្គារ ៤រោច ខែបុស្ស ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី១០ ខែមករា ឆ្នាំ២០២៣ ដោយទទួលបានគោលការណ៍អនុញ្ញាតដ៏ខ្ពង់ខ្ពស់ពី ឯកឧត្តមរដ្ឋមន្ត្រីក្រសួងយុត្តិធម៌ ឯកឧត្តម ជិន ម៉ាលីន រដ្ឋលេខាធិការ និងជាប្រធានក្រុមការងារសម្រាប់ការអនុវត្តគម្រោងអភិវឌ្ឍន៍វិស័យច្បាប់ និងយុត្តិធម៌ ជំហានទី៦ នៃក្រសួងយុត្តិធម៌ បានដឹកនាំកិច្ចប្រជុំដំបូង របស់ក្រុមការងារ ដើម្បីពិនិត្យនិងពិភាក្សាលើរបៀបវារៈសំខាន់ចំនួន២ ដូចខាងក្រោម៖ ១- ការបង្ហាញពីគម្រោងអភិវឌ្ឍន៍វិស័យច្បាប់ និងយុត្តិធម៌ ជំហានទី៦ និងផែនការសកម្មភាពសម្រាប់អនុវត្តគម្រោង ២- ការរៀបចំយន្តការ និងក្រុមការងារបច្ចេកទេសសម្រាប់អនុវត្តគម្រោង ដែលមានរយៈពេល៥ឆ្នាំ កិច្ចប្រជុំនេះប្រព្រឹត្តឡើងនៅសាលប្រជុំក្រសួងយុត្តិធម៌ ដែលមានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តម លោកជំទាវ លោក លោកស្រី អនុប្រធាន និងសមាជិក នៃក្រុមការងារសម្រាប់ការអនុវត្តគម្រោងអភិវឌ្ឍន៍វិស័យច្បាប់ និងយុត្តិធម៌ ជំហានទី៦ និងអ្នកជំនាញការ Jica ជប៉ុន សរុបចំនួន ៣២រូប។