ប្ដូរភាសា :

ព័ត៌មាន និង​ព្រឹត្តិការណ៍

ឯកឧត្តម សន សោភ័ណ អនុរដ្ឋលេខាធិការក្រសួងយុត្តិធម៌ និងជាតំណាងដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តម កើត រិទ្ធ រដ្ឋមន្រ្តីក្រសួងយុត្តិធម៌ បានចូលរួមជាអធិបតីបិទកម្មបិទកម្មវិធី នៅក្នុង «មហាសន្និបាតសមាគមកម្មសិទ្ធិបញ្ញាកម្ពុជា និងការបោះឆ្នោតជ្រើសរើសប្រធាននិងសមាជិកក្រុមប្រឹក្សាសមាគម អាណត្តិទី៣»

    នៅព្រឹកថ្ងៃចន្ទ ៣ រោច ខែបុស្ស ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី៩ ខែមករា ឆ្នាំ២០២៣, ឯកឧត្តម សន សោភ័ណ អនុរដ្ឋលេខាធិការក្រសួងយុត្តិធម៌ និងជាតំណាងដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តម កើត រិទ្ធ រដ្ឋមន្រ្តីក្រសួងយុត្តិធម៌ បានចូលរួម នៅក្នុង «មហាសន្និបាតសមាគមកម្មសិទ្ធិបញ្ញាកម្ពុជា និងការបោះឆ្នោតជ្រើសរើសប្រធាននិងសមាជិកក្រុមប្រឹក្សាសមាគម អាណត្តិទី៣» និងបិទកម្មវីធី នៅសាលអង្គរវត្តនៃក្រសួងពាណិជ្ជកម្ម។ បន្ទាប់ពីលោកជំទាវប្រធានសមាគម កម្មសិទ្ធិបញ្ញាកម្ពុជាបានរាយការណ៍ជូនអង្គសន្និបាតអំពីសកម្មភាពការងារនិងរបាយការណ៍ហិរញ្ញវត្ថុ របស់សមាគមនាអណត្តិទី២ (២០១៩-២០២២) គណៈកម្មការរៀបចំការបោះឆ្នោតបានដំណើរការនីតិវិធីបោះឆ្នោត រាប់សម្លេងឆ្នោតនិងប្រកាសលទ្ធផលនៃការបោះឆ្នោតជ្រើសរើសប្រធានសមាគម១រូប ប្រធានក្រុមប្រឹក្សាភិបាល១រូបនិងសមាជិកក្រុមប្រឹក្សាចំនួន៦រូប ស្របតាមស្មារតីនៃលក្ខន្តិកៈសមាគមកម្មសិទ្ធិបញ្ញាកម្ពុជា ដោយមានការចូលរួមពីសមាជិកសមាគមប្រមាណ៣០០នាក់។ ជាលទ្ធផលនៅក្នុងអាណត្តិទី៣នេះ លោក កង តារាវុធ ត្រូវបានជាប់ឆ្នោតជាប្រធានសមាគមកម្មសិទ្ធិបញ្ញាកម្ពុជា រួមជាមួយសមាជិកថ្មីនៃក្រុមប្រឹក្សាសមាគម ទាំង ៧ រូប ក្នុងនោះមានសមាជិកស្ត្រីចំនួន៦រូប ដែលមានម្នាក់ជាប្រធានក្រុមប្រឹក្សាភិបាល។ សូមបញ្ជាក់ថាថាគោលដៅចំបងៗរបស់សមាគមកម្មសិទ្ធិបញ្ញាកម្ពុជា មានជាអាទិ៍៖ ១- ចូលរួមលើកកម្ពស់ អភិវឌ្ឈវិស័យកម្មសិទ្ធិបញ្ញានិងសេដ្ឋកិច្ចនៅកម្ពុជា។ ២ - ចូលរួមពង្រឹងការអនុវត្តច្បាប់កម្មសិទ្ធិបញ្ញា តាមរយៈការបណ្តុះបណ្តាលបន្តជូនដល់សមាជិកនៃសមាគម និងពាណិជ្ជករ នៅកម្ពុជា។