ប្ដូរភាសា :

ព័ត៌មាន និង​ព្រឹត្តិការណ៍

ឯកឧត្តម កើត រិទ្ធ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ បានអនុញ្ញាតឱ្យប្រតិភូសភាពាណិជ្ជកម្មអាមេរិកនៅកម្ពុជា ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ

   រាជធានីភ្នំពេញ៖ នារសៀលថ្ងៃព្រហស្បតិ៍ ១៤កើត ខែបុស្ស ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី៥ ខែមករា ឆ្នាំ២០២៣, ឯកឧត្តម កើត រិទ្ធ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ បានអនុញ្ញាតឱ្យលោក Anthony Jonh Galliano ប្រធានសភាពាណិជ្ជកម្មអាមេរិកនៅកម្ពុជា (AmCham Cambodia) ដឹកនាំប្រតិភូ AmCham Cambodia ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារមួយចំនួន រួមមាន៖ ការណែនាំអំពី AmCham Cambodia និងគណៈកម្មការផ្នែកច្បាប់របស់ AmCham Cambodia ដែលទើបនឹងបង្កើតឡើង ព្រមទាំងលទ្ធភាពនៃកិច្ចសហប្រតិបត្តិការរវាងក្រសួងយុត្តិធម៌ និង AmCham Cambodia នាពេលអនាគតផងដែរ។