ប្ដូរភាសា :

ព័ត៌មាន និង​ព្រឹត្តិការណ៍

ឯកឧត្តម កើត រិទ្ធ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ អញ្ជើញដឹកនាំកិច្ចប្រជុំដើម្បីពិនិត្យស្ថានភាពនៃការអនុវត្តថវិកា និងការងារលទ្ធកម្មរបស់ក្រសួងយុត្តិធម៌

    ទីស្តីការក្រសួងយុត្តិធម៌៖ នាព្រឹកថ្ងៃព្រហស្បតិ៍ ១៤កើត ខែបុស្ស ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី៥ ខែមករា ឆ្នាំ២០២៣, ឯកឧត្តម កើត រិទ្ធ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ អញ្ជើញដឹកនាំកិច្ចប្រជុំដើម្បីពិនិត្យ និងពិភាក្សាអំពីស្ថានភាពនៃការអនុវត្តថវិកា ក្នុងនោះរួមមានការរៀបចំលិខិតបទដ្ឋានគតិយុត្តដែលពាក់ព័ន្ធនឹងការដឹកនាំ គ្រប់គ្រង និងជំរុញការអនុវត្តថវិកា និងការងារពាក់ព័ន្ធនឹងលទ្ធកម្មសាធារណៈរបស់ក្រសួងយុត្តិធម៌។