ប្ដូរភាសា :

ព័ត៌មាន និង​ព្រឹត្តិការណ៍

ឯកឧត្តម អ៊ួង សុភារិន្ទ អញ្ជើញជាតំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម កើត រិទ្ធ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ចូលរួមក្នុងកម្មវិធីខួបឆ្នាំទី៣១ នៃគណៈធម្មយុត្តិកនិកាយ នៃព្រះរាជាណាចក្រកម្ពុជា

    រាជធានីភ្នំពេញ៖ នៅព្រឹកថ្ងៃអាទិត្យ ៣រោច ខែមិគសិរ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២២ នេះ, ឯកឧត្តម អ៊ួង សុភារិន្ទ អនុរដ្ឋលេខាធិការក្រសួងយុត្តិធម៌ បានអញ្ជើញជាតំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម កើត រិទ្ធ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ ចូលរួមក្នុងកម្មវិធីខួបឆ្នាំទី៣១ នៃគណៈធម្មយុត្តិកនិកាយ នៃព្រះរាជាណាចក្រកម្ពុជា (៧ ធ្នូ ១៩៩១-៧ ធ្នូ ២០២២) នៅវត្តបទុមធម្មយុត្ត ស្ថិតក្នុងសង្កាត់ចតុមុខ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។

    កម្មវិធីនេះរៀបចំឡើងក្រោមព្រះរាជាធិបតីភាព និងអធិបតីភាព សម្តេចព្រះអភិសិរីសុគន្ធាមហាសង្ឃរាជាធិបតី កិត្តិឧទ្ទេសបណ្ឌិត បូរ គ្រី សម្តេចព្រះមហាសង្ឃរាជ នៃគណៈធម្មយុត្តិកនិកាយ នៃព្រះរាជាណាចក្រកម្ពុជា និងជាព្រះប្រធានគណៈសង្ឃនាយក នៃគណៈធម្មយុត្តិកនិកាយ នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចសង្ឃនាយករង និងព្រះសង្ឃនៃគណៈធម្មយុត្តិកនិកាយ ព្រមទាំងមានវត្តមានដ៏ខ្ពង់ខ្ពស់សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងថ្នាក់ដឹកនាំដែលអញ្ជើញមកពីក្រសួង ស្ថាប័ននានាជាច្រើនរូបទៀត។