ប្ដូរភាសា :

ព័ត៌មាន និង​ព្រឹត្តិការណ៍

ឯកឧត្តម ជិន ម៉ាលីន រដ្ឋលេខាធិការក្រសួងយុត្តិធម៌ តាមការចាត់តាំងរបស់ឯកឧត្តម កើត រិទ្ធ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ បានចូលរួមធ្វើជាវាគ្មិនជជែកពិភាក្សាអំពីបញ្ហាសិទ្ធិមនុស្សនៅកម្ពុជា

     រាជធានីភ្នំពេញ៖ នៅថ្ងៃសុក្រ ១រោច ខែមិគសិរ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០២២ នេះ, ឯកឧត្តម ជិន ម៉ាលីន រដ្ឋលេខាធិការក្រសួងយុត្តិធម៌ តាមការចាត់តាំងរបស់ឯកឧត្តម កើត រិទ្ធ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ បានចូលរួមធ្វើជាវាគ្មិនជជែកពិភាក្សាអំពីបញ្ហាសិទ្ធិមនុស្សនៅកម្ពុជា ក្នុងឱកាសនៃការអបអរសាទរទិវាសិទ្ធិមនុស្ស អន្តរជាតិ១០ធ្នូ លើកទី៧៥ ឆ្នាំនេះ ចំនួនពីរកម្មវិធី៖ ១.ពេលព្រឹកនៅសកលវិទ្យាល័យភូមិន្ទភ្នំពេញ សហការរៀបចំជាមួយ UN-OHCHR ដោយមានការចូលរួមពីតំណាងស្ថាប័នរដ្ឋាភិបាល ស្ថាប័នសិទ្ធិមនុស្សជាតិនិងអន្តរជាតិ អង្គការសង្គមស៊ីវីល ដៃគូអភិវឌ្ឍ និងគ្រឹះស្ថានឧត្តមសិក្សា។ ២. ពេលរសៀលនៅ The Factory Phnom Penh រៀបចំដោយសារពត៌មានកម្ពុជាថ្មី ដែលធ្វើការផ្សាយផ្ទាល់ និងមានការចូលរួមពីគ្រឹះស្ថានឧត្តមសិក្សា។