ប្ដូរភាសា :

ព័ត៌មាន និង​ព្រឹត្តិការណ៍

ឯកឧត្តម កេង សុម៉ារិទ្ធ រដ្ឋលេខាធិការក្រសួងយុត្តិធម៌ បានអញ្ជើញដឹកនាំកិច្ចប្រជុំផ្ទៃក្នុងអគ្គនាយកដ្ឋានកិច្ចការអយ្យការ និងព្រហ្មទណ្ឌ

    នារសៀលថ្ងៃព្រហស្បតិ៍ ៩រោច ខែកត្តិក ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២២ ឯកឧត្តម កេង សុម៉ារិទ្ធ រដ្ឋលេខាធិការក្រសួងយុត្តិធម៌ បានអញ្ជើញដឹកនាំកិច្ចប្រជុំផ្ទៃក្នុង ដើម្បីពិនិត្យ ពិភាក្សា និងណែនាំអំពីរបៀបរបបការងារពាក់ព័ន្ធនឹងអគ្គនាយកដ្ឋាកិច្ចការអយ្យការ និងព្រហ្មទណ្ឌ។ កិច្ចប្រជុំនេះមានការអញ្ជើញចូលរួមពី ឯកឧត្តម យឹម សារី និងឯកឧត្តម ទឹម សុីផា អនុរដ្ឋលេខាធិការទទួលបន្ទុក, ឯកឧត្តម ប៉ែន ពេជ្រសាលី ប្រតិភូរាជរដ្ឋាភិបាល និងជាអគ្គនាយកដ្ឋានកិច្ចការអយ្យការ និងព្រហ្មទណ្ឌ ព្រមទាំង ឯកឧត្តម លោកជំទាវ លោក លោកស្រី អគ្គនាយករង ប្រធាននាយកដ្ឋាន អនុប្រធាននាយកដ្ឋាន និងប្រធានការិយាល័យចំណុះអគ្គនាយកដ្ឋានកិច្ចការអយ្យការ និងព្រហ្មទណ្ឌ។

    កិច្ចប្រជុំនេះ បានពិនិត្យ និងពិភាក្សាលើកិច្ចការសំខាន់ចំនួន ៥ រួមមាន៖ ១. ណែនាំអំពីតួនាទី និងភារកិច្ចរបស់ថ្នាក់ដឹកនាំ និងមន្ត្រីទទួលបន្ទុក ២. ការងារទាក់ទងនឹងបច្ចេកទេស និងទម្រង់លិខិតរដ្ឋបាលនានាក្នុងការអនុវត្តការងាររបស់អគ្គនាយកដ្ឋានកិច្ចការអយ្យការ និងព្រហ្មទណ្ឌ ៣. ការទទួលខុសត្រូវក្នុងតួនាទី និងភារកិច្ចរបស់នាយកដ្ឋានជំនាញនីមួយៗ ៤. ការពន្លឿនបែបបទការងារ និងដំណោះស្រាយចំពោះបញ្ហាបច្ចេកទេសមួយចំនួន ៥. បញ្ហាពាក់ព័ន្ធផ្សេងៗ និងមតិណែនាំផ្តាំផ្ញើ។