ទីស្តីការក្រសួងយុត្តិធម៌៖ នៅព្រឹកថ្ងៃសុក្រ ៣រោច ខែកត្តិក ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២២, ឯកឧត្តម ជីវ សុងហាក់ រដ្ឋលេខាធិការក្រសួងយុត្តិធម៌ និងជាអនុប្រធានក្រុមការងារដឹកនាំការត្រួតពិនិត្យផ្នែកទោសប្បញ្ញត្តិនៃសេចក្តីព្រាងច្បាប់ និងលិខិតបទដ្ឋានគតិយុត្តនានា អញ្ជើញដឹកនាំប្រជុំពិនិត្យ និងពិភាក្សាលើសេចក្តីព្រាងអនុក្រឹត្យស្តីពីបែបបទ និងនីតិវិធីនៃការអង្កេតដាន និងការដកហូតម្ហូបអាហារមកវិញ រវាងក្រុមការងាររបស់ក្រសួងយុត្តិធម៌ ជាមួយនឹងក្រុមការងាររបស់ក្រសួងពាណិជ្ជកម្ម ដែលដឹកនាំដោយ ឯកឧត្តម ផាន អូន ប្រតិភូរាជរដ្ឋាភិបាល និងជាអគ្គនាយក នៃអគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រគួតប្រជែង និងបង្រ្កាបការក្លែងបន្លំ (ក.ប.ប.)។