ប្ដូរភាសា :

ព័ត៌មាន និង​ព្រឹត្តិការណ៍

ឯកឧត្តម ជីវ សុងហាក់ រដ្ឋលេខាធិការក្រសួងយុត្តិធម៌ បានដឹកនាំកិច្ចប្រជុំត្រួតពិនិត្យផ្នែកទោសប្បញ្ញត្តិក្នុងសេចក្តីព្រាងអនុក្រឹត្យស្តីពីការគ្រប់គ្រង​ការផ្សាយពាណិជ្ជកម្មលើផលិតផលទំនិញ និងសេវា

 

  នារសៀលថ្ងៃពុធ ១១រោច ខែភទ្របទ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២២ វេលាម៉ោង ២:៣០នាទីរសៀល ឯកឧត្តម ជីវ សុងហាក់ រដ្ឋលេខាធិការក្រសួងយុត្តិធម៌ និងជាប្រធានក្រុមការងារត្រួតពិនិត្យផ្នែកទោសប្បញ្ញត្តិក្នុងសេចក្តីព្រាងច្បាប់ ឬលិខិតបទដ្ឋានគតិយុត្តរបស់ក្រសួងនិងស្ថាប័ន នានា នៃក្រសួងយុត្តិធម៌ បានដឹកនាំកិច្ចប្រជុំជាមួយឯកឧត្តម ផាន អូន ប្រតិភូរាជរដ្ឋាភិបាលនិងជាអគ្គនាយក នៃអគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចប្រកួតប្រជែង និងបង្រ្កាបការក្លែងបន្លំ នៃក្រសួងពាណិជ្ជកម្ម ដើម្បីពិនិត្យ ពិភាក្សា និងផ្ដល់យោបល់លើសេចក្តីព្រាងអនុក្រឹត្យស្ដីពីការគ្រប់គ្រង ការផ្សាយពាណិជ្ជកម្មលើផលិតផលទំនិញ និងសេវា កិច្ចប្រជុំនេះ​មានការចូលរួមពីសំណាក់​ សមាជិកក្រុមការងារនៃក្រសួងយុត្តិធម៌ផងដែរ។