កាលពីព្រឹកថ្ងៃអង្គារ ១០រោច ខែភទ្របទ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២២ ឯកឧត្តម ជីវ សុងហាក់ រដ្ឋលេខាធិការ និងឯកឧត្តម នាក់ សើគីរីន អនុរដ្ឋលេខាធិការ នៃក្រសួងយុត្តិធម៌ តំណាងក្រសួងយុត្តិធម៌ បានអញ្ជើញចូលរួមជាវាគ្មិនកិត្តិយសក្នុងវេទិកាពិភាក្សាជាមួយសមាជិករបស់សហព័ន្ធនិយោជកអំពី «វឌ្ឍនភាពនៃការបង្កើតតុលាការការងារនៅកម្ពុជា» និងជាវាគ្មិនក្នុងកម្មវិធីសំណួរចម្លើយ ដែលរៀបចំឡើងដោយ សហព័ន្ធនិយោជក និងសមាគមន៍ពាណិជ្ជកម្មកម្ពុជា។