ទីស្តីការក្រសួងយុត្តិធម៌៖ នារសៀលថ្ងៃអង្គារ ១០រោច ខែភទ្របទ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២២, ឯកឧត្តម កើត រិទ្ធ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ បានអញ្ជើញជួបសំណេះសំណាល និងសាកសួរសុខទុក្ខក្រុមជាងដែលកំពុងបំពេញការងារនៅក្នុងការដ្ឋានជួសជុលអគារទីស្តីការក្រសួងយុត្តិធម៌ជាង ៧០ រូប នាឱកាសបុណ្យពិធីបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌ។ នៅក្នុងឱកាសនេះ ឯកឧត្តមរដ្ឋមន្ត្រីក្រសួងយុត្តិធម៌ ក៏បានឧបត្ថម្ភជាថវិកា និងភេសជ្ជមួយចំនួនទៅដល់ក្រុមជាងផងដែរ។