ប្ដូរភាសា :

ព័ត៌មាន និង​ព្រឹត្តិការណ៍

ឯកឧត្តម សួន វិសាល រដ្ឋលេខាធិការក្រសួងយុត្តិធម៌ អញ្ជើញជាអធិបតីក្នុងសិក្ខាសាលាស្តីពី«វិជ្ជាជីវៈអាជ្ញាសាលា»

      ថ្ងៃព្រហស្បតិ៍ ៧កើត ខែស្រាពណ៏ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី៤ ខែសីហា ឆ្នាំ២០២២ ឯកឧត្តម សួន វិសាល រដ្ឋលេខាធិការក្រសួងយុត្តិធម៌ អញ្ជើញជាអធិបតីក្នុងសិក្ខាសាលាស្ដីពី «វិជ្ជាជីវៈអាជ្ញាសាលា»។ សិក្ខាសាលាផ្សព្វផ្សាយនេះមានការអញ្ញើញចូលរួម ពីអភិបាលរងខេត្តព្រះសីហនុ អនុប្រធានសាលាដំបូងខេត្តព្រះសីហនុ ព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូងខេត្តព្រះសីហនុ អាជ្ញាសាលា កងកម្លាំង នរគបាល និងមន្ត្រីអនុវត្តច្បាប់ដែលពាក់ព័ន្ធ សរុបចំនួន៦៦រូប។

      សិក្ខាសាលាស្តីពី «វិជ្ជាជីវៈអាជ្ញាសាលា» ត្រូវបានរៀបចំឡើងក្នុងគោលបំណងផ្សព្វផ្សាយវិជ្ជាជីវៈអាជ្ញាសាលាឱ្យបានទូលំទូលាយ និងពង្រឹងកិច្ចសហប្រតិបត្តិការរវាងតុលាការអនុវត្ត និងអាជ្ញាសាលា ព្រមទាំងពង្រឹងកិច្ចសហការជាមួយមន្ត្រីអនុវត្តច្បាប់ដែលពាក់ព័ន្ធ។