នារសៀលថ្ងៃចន្ទ ៤កើត ខែស្រាពណ៌ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦ ត្រូវនឹងថ្ងៃទី១ ខែសីហា ឆ្នាំ២០២២ នេះ ឯកឧត្តម ប៉ែន ពេជ្រសាលី អគ្គនាយកនៃអគ្គនាយកដ្ឋានកិច្ចការអយ្យការ និងព្រហ្មទណ្ឌ នៃក្រសួងយុត្តិធម៌ បានអញ្ជើញចូលរួមកិច្ចប្រជុំពិភាក្សាការងារជាមួយទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិ(JICA)ប្រចាំកម្ពុជា ក្នុងគោលបំណងរៀបចំមូលដ្ឋានផែនការសម្រាប់គម្រោងសហប្រតិបត្តិការបច្ចេកទេសលើ «ការអភិវឌ្ឍសមត្ថភាពក្នុងការជួយគាំទ្រជនរងគ្រោះពីការជួញដូរមនុស្ស»។