ប្ដូរភាសា :

ព័ត៌មាន និង​ព្រឹត្តិការណ៍

លោកជំទាវ ខៀវ សុផានី អនុរដ្ឋលេខាធិការក្រសួងយុត្តិធម៌ អញ្ជើញចូលរួមជាគណៈអធិបតីក្នុងកម្មវិធីប្រកាសបិទវគ្គបណ្ដុះបណ្ដាលស្តីពី «ច្បាប់និងបទប្បញ្ញត្តិពាក់ព័ន្ធ » ជូនដល់មន្រ្តីជាន់ខ្ពស់ និងមន្រ្តីរាជការពន្ធដារ ដែលទទួលបាននីតិសម្បទាជានគរបាលយុត្តិធម៌ ចំនួនសរុប ៧៨០ រូប

       នាព្រឹក ថ្ងៃពុធ ១៤ រោច ខែអាសាឍ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២២ លោកជំទាវ ខៀវ សុផានី អនុរដ្ឋលេខាធិការក្រសួងយុត្តិធម៌ រួមជាមួយនិងឯកឧត្តមបណ្ឌិត កែន សម្បត្តិ អគ្គនាយករង នៃអគ្គនាយកដ្ឋានពន្ធដារ នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុបានអញ្ជើញជាគណៈអធិបតីក្នុងកម្មវិធីប្រកាសបិទវគ្គបណ្ដុះបណ្ដាលទី២ និងទី៣ ស្តីពី «ច្បាប់និងបទប្បញ្ញត្តិពាក់ព័ន្ធ » ជូនដល់មន្រ្តីជាន់ខ្ពស់ និងមន្រ្តីរាជការពន្ធដារ ដែលទទួលបាននីតិសម្បទាជាមន្រ្តីនគរបាលយុត្តិធម៌ តាមរយៈការចូលរួមដោយផ្ទាល់ និងតាមប្រព័ន្ធអនឡាញហ្សូម (Zoom) សរុបចំនួន ៧៨០រូប។ ពិធីបិទវគ្គបណ្តុះបណ្តាលនេះក៏មានការអញ្ជេីញចូលរួមពីមន្រ្តីជាន់ខ្ពស់នៃអគ្គនាយកដ្ឋានពន្ធដារ និងក្រុមគ្រូឧទ្ទេសនៃក្រសួងយុត្តិធម៌ផងដែរ។ នាចុងបញ្ចប់ នៃកម្មវិធី ក៏មានកម្មវិធីប្រគល់សៀវភៅនិងឯកសារកំណែទម្រង់វិស័យពន្ធដាជូន ថ្នាក់ដឹកនាំ ក្រុមគ្រូឧទ្ទេសនៃក្រសួងយុត្តិធម៌ និងសម្រាប់តម្កល់ទុកនៅក្រសួងយុត្តិធម៌ផងដែរ ។