ប្ដូរភាសា :

ព័ត៌មាន និង​ព្រឹត្តិការណ៍

ឯកឧត្តម ជីវ សុងហាក់ រដ្ឋលេខាធិការក្រសួងយុត្តិធម៌បានដឹកនាំកិច្ចប្រជុំជាមួយឯកឧត្តម គង់ ផល្លៈ អនុរដ្ឋលេខាធិការ ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ ដើម្បីពិភាក្សាលើផ្នែកទោសប្បញ្ញត្តិនៃសេចក្ដីព្រាងអនុក្រឹត្យស្ដីពីការរៀបចំ ការគ្រប់គ្រង និងការបែងចែកវិសាលគមន៍ហ្វ្រេកង់ស៍វិទ្យុ

   នាព្រឹកថ្ងៃពុធ ៨រោច ខែជេស្ឋ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២២ វេលាម៉ោង ៨:៣០នាទីព្រឹក ឯកឧត្តម ជីវ សុងហាក់ រដ្ឋលេខាធិការក្រសួងយុត្តិធម៌ និងជាប្រធានក្រុមការងារត្រួតពិនិត្យផ្នែកទោសប្បញ្ញត្តិក្នុងសេចក្តីព្រាងច្បាប់ ឬលិខិតបទដ្ឋានគតិយុត្តរបស់ក្រសួងនិងស្ថាប័ន នានា នៃក្រសួងយុត្តិធម៌ បានដឹកនាំកិច្ចប្រជុំជាមួយឯកឧត្តម គង់ ផល្លៈ អនុរដ្ឋលេខាធិការ និងជាប្រធានក្រុមការងារនីតិកម្មក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ ដើម្បីពិនិត្យ ពិភាក្សា និងផ្ដល់យោបល់បន្តផ្នែកទោសប្បញ្ញត្តិ លើខ្លឹមសារនៃសេចក្ដីព្រាងអនុក្រឹត្យស្ដីពីការរៀបចំ ការគ្រប់គ្រង និងការបែងចែកវិសាលគមន៍ហ្វ្រេកង់ស៍វិទ្យុ ដោយមានការចូលរួមពីឯកឧត្តមអនុប្រធាន ឯកឧត្ដម សមាជិក ក្រុមការងារ។