ភ្នំពេញ៖ នៅព្រឹកថ្ងៃសុក្រ ១៣ កើត ខែពិសាខ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២២ ឯកឧត្តម នាក់ សើគីរីន អនុរដ្ឋលេខាធិការក្រសួងយុត្តិធម៌ និងជាប្រធានក្រុមការងារបច្ចេកទេសទទួលបន្ទុកសិក្សា ស្រាវជ្រាវ និងកែសម្រួលសេចក្ដីព្រាងច្បាប់ស្ដីពីលក្ខន្តិក:សារការី បានដឹកនាំកិច្ចប្រជុំបន្តលើកទី ៥ លើការងាររៀបចំសេចក្ដីព្រាងឯកសារទស្សនាទាននៃច្បាប់ស្ដីពីលក្ខន្តិក:សារការី។
កិច្ចប្រជុំនេះធ្វើឡើងនៅបន្ទប់ក្រុមប្រឹក្សានីតិកម្មនិងយុត្តិធម៌ និងមានការចូលរួមពី ឯកឧត្តម លោកជំទាវ លោក លោកស្រីជាសមាជិកក្រុមការងារបច្ចេកទេស។
អង្គប្រជុំបានពិភាក្សា និងពិនិត្យកែសម្រួលលើសេចក្ដីព្រាងឯកសារទស្សនាទាននៃសេចក្ដីព្រាងច្បាប់ទាំងមូល ដើម្បីត្រៀមដាក់ជូនថ្នាក់ដឹកនាំពិនិត្យ និងសម្រេច។