នាព្រឹកថ្ងៃចន្ទ ៤រោច ខែផល្គុន ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី២១ ខែមីនា ឆ្នាំ២០២២ វេលាម៉ោង ៩:០០នាទីព្រឹក លោកជំទាវ ខៀវ សុផានី អនុរដ្ឋលេខាធិការក្រសួងយុត្តិធម៌ និងជា សមាជិកក្រុមការងារត្រួតពិនិត្យផ្នែកទោសប្បញ្ញត្តិក្នុងសេចក្តីព្រាងច្បាប់ ឬលិខិតបទដ្ឋានគតិយុត្តរបស់ក្រសួងនិងស្ថាប័ន នានា នៃក្រសួងយុត្តិធម៌បានដឹកនាំកិច្ចប្រជុំជាមួយ ឯកឧត្ដម វ៉ាន់ ពុទ្ធិពល អនុរដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដើម្បីពិភាក្សាលើជំពូកទី១៧ ស្ដីពីវិធាន និងនីតិវិធីសារពើពន្ធនៃសេចក្ដីព្រាងច្បាប់ស្ដីពីសារពើពន្ធ ដោយមានការចូលរួមពីឯកឧត្តម លោក លោកស្រី សមាជិក សមាជិកាក្រុមការងារ។